ព័ត៌មានសន្តិសុខសង្គម

សូមឆ្លើយថាទេចំពោះគ្រឿងញៀន!កម្លាំងជំនាញកងរាជអាវុធហត្ថ ចុះបង្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀនឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់នៅស្រុកបាភ្នំ!

(ខេត្តព្រៃវែង)៖ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល ពីឯកឧត្ដម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។

ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនិងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាភ្នំ ចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀន។

កិច្ចប្រតិបត្តិការបានធ្វើឡើងនៅម៉ោង១៤និង៤០នាទី ថ្ងៃទី២៤ខែសីហា ឆ្នាំ២០២២នេះ
នៅចំណុចភូមិកំពង់ស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ ៖
១/ឈ្មោះរ៉ា ឈុន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិប្រអួលទឹក ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
២/ឈ្មោះកយ មន្នីរត្ន័ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិធ្នង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។
៣/ឈ្មោះទាំង ភារិទ្ធ ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
៤/ឈ្មោះសុឹម រ៉ាដូ ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ចាប់យកវត្ថុតាងរួមមាន ៖
១/ថ្នាំញៀន០៦ កញ្ចប់( តូច០៥ ធំ០១ )ទម្ងន់៥,៤១ក្រាមទាំងសំបកថង់
២/ទូរស័ព្ទដៃចំនួន ០៣គ្រឿង
៣/ម៉ូតូចំនួន ០១គ្រឿង
៤/ឧបករណ៏ជក់ថ្នាំញៀនចំនួន០១

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងឃាត់ខ្លួននៅបញ្ជាការដ្ឋាន អ.ហ ខេត្តដើម្បីបន្តនិតិវិធី ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button