ព័ត៌មានជាតិ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋចំនួន១,៥០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅស្រុកពាមជរ
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋចំនួន១,៥០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យឈើទាល ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។
បន្ទាប់ពីបានចូលរួមកម្មវិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកពាមជរបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរទៅត្រួតពិនិត្យជាក់ស្ដែងនៃការដោះដូរកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅច្រកទ្វារព្រំដែនទ្វេភាគីកោះសំពៅ។