ព័ត៌មានសន្តិសុខសង្គម

បុរសចិត្តខ្លាំង.ទាញពូថៅកា.ប់.ទៅលោកអាចារ្យធំ.ម្នាក់បណ្តាលឱ្យស្លា.ប់ភ្លាមៗ នៅនឹងកន្លែង.អត់ដឹងមូលហេតុ!

(ព្រៃវែង​) ៖ អាសូរណាស់​ ! លោកតាអាចារ្យ​ម្នាក់នៅវត្ត​ (​ ស្រឡូង​ )ត្រូវបានបុរសម្នាក់​យកពូថៅកាប់ផុងលលាដ៏ក្បាល់ ហូឈាម​ស្លាប់ភ្លាមៗនៅនិងកន្លែង​ ដោយមិនដឹង​ពីមូល​ហេតុ​ ៖​ ករណីនេះបានបង្កការភ្ញាក់ផ្អេីល​កាលពីវេលាម៉ោង១១និង០០នាទីយប់​ថ្ងៃទី៨​ ខែវិច្ឆិកាឆ្នាំ២០២២​ នៅក្នុងវត្ត​ ស្រឡូង​ ភូមិស្រឡូងទី២ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង​ ។

ជនរងគ្រោះមានឈ្មោះ អ៊ុំ អ៊ីន ភេទប្រុសអាយុ៨៥ ឆ្នាំជាអាចារ្យធំ​ នៅវត្តស្រឡូង​ មាន​ស្រុកកំណេីត​ ភូមិចារ ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ន​ មករស់នៅ​ភូមិស្រឡូងទី៣​ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ព្រៃវែង​ ។
ចំណែកជនសង្ស័យត្រូវបានប្រជាពលរដ្ឋ​ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច​ស្រុកស្វាយអន្ទរ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button