ព័ត៌មាននយោបាយ

  • សម្ដេចតេជោៈ បានប្រកាសថា  មានគេលួច.យករូបសម្ដេចទាំងទ្វេរ.មកបង្កើតគណនី.តេឡេក្រាម(telegram)

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២.០៨.២០២២ ។ បានបញ្ចេញសំណេរយ៉ាងដូច្នេះថាៈ«មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំដោយ យករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ @HUN SEN 24ដូចមានភ្ជាប់ជាមួយ។ សូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់»៕

    Read More »
  • Breaking! ៖ ប្រទេសជាតិកំពុងទទួលវិបត្តិភ្លាម.គិតអីអត់ចេញ.លោកប្រធានាធិបតីស្រីលង្កា សម្រេចចិត្តរត់ភៀសខ្លួនចោលស្រុកបាត់.!

    (រដ្ឋធានីកូឡុំបូ)៖ ការដួលរលំសេដ្ឋកិច្ចរបស់ស្រីលង្កា បាន និង កំពុងតែធ្វើឲ្យប្រឈមនឹងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ យ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រវត្ដិសាស្រ្ដរបស់ប្រទេសនៅលើដែនកោះមួយនេះ ហើយបច្ចុប្បន្ន ប្រជាជនកំពុងតែពុះកំហឹង នាំគ្នាតវ៉ាយ៉ាងខ្លាំង សម្រុកចូលទៅកាន់លំនៅឋានរបស់ប្រធានាធិបតិ ទើបគាត់រត់ភៀសខ្លួនចេញបាត់។ សារព័ត៌មាន Monitor បានចេញផ្សាយ កាលពីរសៀល ថ្ងៃសៅរ៍…

    Read More »
  • ថ្ងៃនេះកម្ពុជាៈទទួលបានវ៉ាក់សាំងកូវីដ-១៩ Pfizerសម្រាប់កុមារជាង១៤ម៉ឺនដូស!

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ។ ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ សម្រាប់ទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងជាបន្តទៀត។ បើទោះបីទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទប់ស្កាត់បានការរីករាតត្បាតយ៉ាងណាក្តី ។ តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។…

    Read More »
  • កំហុ​ស​ដែលបណ្តាល​​ ឱ្យនា​យ​ករដ្ឋមន្រ្តីModi ធ្លាក់​ទៅ​​លើC​ovid-19

    អន្តរជាតិៈ  វិធីនៃការឆ្លើយតបទៅនឹងរោគរាតត្បាត និងការធ្វើឯកជនភាវូបនីយកម្ម នៃមន្ទីរពេទ្យគឺជាមូលហេតុមួយ ដែលរដ្ឋបាលModiបានធ្លាក់ចុះមុនពេលCovid។ កម្មវិធីWhatsApp មានផ្ទុកសារជាច្រើនអំពីរោគរាត ត្បាតឬរឿងរ៉ាវរបស់មិត្តភក្តិឬ សាច់ញាតិដែលឆ្លងមេរោគnCoV ក៏ដូចជាការបង្ហោះជាច្រើនបង្ហាញ ពីកំហឹងចំពោះរបៀបដែលរដ្ឋាភិបាលបរាជ័យ ក្នុងការការពារប្រជាជនរបស់ខ្លួន។ មន្ទីរពេទ្យមួយផុតគ្រែ ហើយមន្ទីរពេទ្យមួយផ្សេងទៀត អស់អុកស៊ីសែនខណៈពេល ដែលរដ្ឋាភិបាលមិនទាន់រកមធ្យោបាយដ៏មានប្រសិទ្ធិភាពដើម្បីការពារការផ្ទុះថ្មី។១៣ខែបន្ទាប់ពីអង្គការសុខភាពពិភពលោក(WHO) បានប្រកាសពីការរាតត្បាត។ខណៈពេលដែលបណ្តា ប្រទេសជាច្រើនទទួលបានជោគជ័យ ជាមួយនឹងយុទ្ធនាការ ចាក់ថ្នាំបង្ការរោគ…

    Read More »
  • ក្រសួងវប្បធម៌ប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស

    ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍គួរឲ្យបារម្ភ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេសចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕  

    Read More »
  • សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុង​ប្រយ័ត្ន នៅក្នុងការកា​រពារនិងទប់ស្កាត់​ជំងឺកូវីដ-១៩”

    ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩…

    Read More »
  • សម្តេចតេជោហ៊ុន សែនចុះ​ទៅ​ពិនិត្យមន្ទីរពេទ្យ​នគរទេព ត្រៀម​ទុកព្យាបាល​អ្នកឆ្លងកូវីដ-១៩

    ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ៥០០គ្រែដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែនិងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕

    Read More »
Back to top button