ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម
ចូលអានជាបន្ទាន់..! ស្ថានភាពកំពស់ទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្ពស់៤.៩៨ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ៥ម៉ែត្រ

ខេត្តពោធិ៍សាត់ ៖ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី១៤ ខែកក្កដា ឆ្នាំ២០២២ គិតត្រឹមម៉ោង ២រសៀល ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ដូចខាងក្រោម ៖
១.កម្ពស់ទឹកសឹ្ទង,ទន្លេ ៖
-សឹ្ទងពោធិ៍សាត់ កម្ពស់ទឹក ៤.៩៨ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ
-សឹ្ទងក្រវាញ កម្ពស់ទឹក ៤.៣៣ម៉ែត្រ, កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ
-សឹ្ទងវាលវែង កម្ពស់ទឹក ១.៨០ម៉ែត្រ, កម្ពស់ទឹកប្រុងប្រយ័ត្ន ៩.០០ម៉ែត្រ
នៅស្រុកភ្នំក្រវាញទឹកបានរក្សាកម្ពស់លំនឹងគឺ ៤.៣៣ម៉ែត្រ និងនៅក្រុងពោធិ៍សាត់ទឹកចាប់ផ្តើមឡើងជាបន្តបន្ទាប់កម្ពស់គឺ ៤.៩៨ម៉ែត្រ ៕