ព័ត៌មានអន្តរជាតិ
លោក នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាននាំយកថវិកាសរុបជាង 352,000ដុល្លារ ទៅជូនដល់ជនរងគ្រោះ ដែលត្រូវបានសម្លាប់យ៉ាង.ឃោ.ឃៅកាលពីថ្ងៃម្សិលមិញដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន 37 នាក់ ដែលភាគច្រើនជាកុមារ.!
(ប្រទេសថៃ)៖ក្រោយហេតុការណ៍បាញ់សំលាប់សិស្សសាលាដ៏កក្រើកនៅក្នុងប្រទេសថៃ រដ្ឋាភិបាលថៃនឹងផ្តល់ប្រាក់ជាង 13,18 លានបាត (ប្រហែល 352,000ដុល្លារ) ដល់គ្រួសារជនរងគ្រោះនៃអំពើឃាតកម្មនៅទីក្រុង Nong Bua Lamphu ដែលរួមមានៈ
– សម្រាប់អ្នកស្លាប់ក្នុងម្នាក់ទទួលបានប្រាក់ 200,000 បាត (ប្រហែល 5,400 ដុល្លារ)
– សម្រាប់អ្នករបួសធ្ងន់ក្នុងម្នាក់ទទួលបានប្រាក់ 100,000 បាត (ប្រហែល 2,700 ដុល្លារ)
- – សម្រាប់អ្នករបួសស្រាលក្នុងម្នាក់ទទួលបានប្រាក់ 50,000 បាត (ប្រហែល 1,300 ដុល្លារ)
– សម្រាប់អ្នកពិការក្នុងម្នាក់ទទួលបានប្រាក់ 200,000 បាត (ប្រហែល 5,400 ដុល្លារ)