ព័ត៌មានសន្តិសុខសង្គមព័ត៌មានអន្តរជាតិ

បន្ទាន់! ថៃ.ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នម្ដងទៀត ព្រោះតែបញ្ហាមួយនេះ.!

អន្តរជាតិ៖ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃបានឱ្យដឹងថា ប្រទេសថៃបានសម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្នដែលត្រូវបានដាក់ចេញកាលពីក្នុងឆ្នាំ២០២០ ដោយសារការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះរយៈពេលពីរខែទៀត។

កាសែតអនឡាញ Krungthep Turakij បានដកស្រង់សម្តីអ្នកនាំពាក្យ CCSA លោក តាវីស៊ីន វីសានុយោធិន ដែលប្រកាសកាលពីថ្ងៃទី៨ ខែកក្កដាថា ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះត្រូវបានពន្យារពេលពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ សេចក្តីសម្រេចនេះ គឺផ្អែកទៅលើតម្រូវការដើម្បីបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការបារម្ភចំពោះបញ្ហាសុខភាពសាធារណៈ។

យោងតាមលោក តាវីស៊ីន បានឱ្យដឹងថា ប្រទេសថៃគួរតែត្រៀមខ្លួនដើម្បីទទួលស្គាល់ថាជំងឺកូវីដ-១៩ ជាជំងឺឆ្លង។

ទិន្នន័យរបស់ CCSA បានបង្ហាញថា បច្ចុប្បន្នមានអ្នកជំងឺកូវីដ-១៩ ចំនួន ២៥ ០៨២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានាទូទាំងប្រទេសថៃ។ CCSA បានកត់ត្រាករណីឆ្លងថ្មីប្រហែល ២ ០០០ករណី និងករណីស្លាប់ប្រហែល ២០នាក់ជារៀងរាល់ថ្ងៃនៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ​ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button