ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ខ្លួនជនជាតិថៃម្នាក់ពាក់ព័ន្ធហិង្សាដោយចេតនា និងត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត.!

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ ករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចម្តុំដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ ករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចម្តុំដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីហិង្សា បានកើតឡើងបង្កឡើងដោយជនសង្ស័យឈ្មោះ Nattapon Noocnaca(ណាតាផុន ណួកនាខា) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ឆៃយ៉ាភព ផភឿក ភេទប្រុស អាយុ២៥ឆ្នាំ បណ្តាលឱ្យរងរបួស។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ បន្តថាក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។

តាមចម្លេីយរបស់ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ដងជ័រពណ៌ខ្មៅ ចាក់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព រួមនឹងវត្ថុតាង ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀល ថ្ងៃអាទិត្យទី១៧ ខែកញ្ញា ឆ្នាំ២០២២៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button