ព័ត៌មានសន្តិសុខសង្គម

លោក នី ណាក់ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះIman KH ដែលប្រើពាក្យឌឺថា”ទិញម៉ាសពាក់ឲ្យកូនមាន់” បានចេញពីពន្ធនាគារវិញហើយ!

(ភ្នំពេញ)៖ ហ្វេសប៊ុកឈ្មោះ IMan-KH បានអោយដឹងនៅថ្ងៃទី១២ មិថុនា ២០២២ថា ជម្រាបសួរ និង ជម្រាបរលឹក បងប្អូន ពុកម៉ែ ប្រិយមិត្ត និងអតិថិជន របស់ខ្ញុំបាទ នី ណាក់ ឬ iMan-Kh ទាំងអស់ជាទីមេត្រី ។ ខ្ញុំបាទត្រឡប់មកវិញហើយ ខ្ញុំបាទជាប់ពន្ធធនាគារចំនួន ១៨ខែ ហើយបានដោះលែងអោយមានសេរីភាពវិញ នៅថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច។
ខ្ញុំបាទនឹករលឹកបងប្អូនគ្រប់គ្នាខ្លាំងៗ ។ ខ្ញុំបាទសុខសប្បាយជាធម្មតាទេ ។ ខ្ញុំបាទនឹងនៅតែបន្តចែករំលែកចំណេះដឹងកសិកម្ម ជូនដល់បងប្អូនជាបន្តទៅទៅទៀតដូចមុន ។
ខ្ញុំបាទនៅត្រូវប្រើពេលវេលាដោះស្រាយកិច្ចការបន្ទាន់ៗអោយរួចរាល់សិន ទើបដំណើរការអ្វីដែលខ្ញុំបានធ្លាប់ធ្វើ» ។

កាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២២ លោក នី ណាក់ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ IMan-KH ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ចេញដីកាបង្គាប់ដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយជាប់ពន្ធធនាគារ ១៨ខែ ដោយសារបង្ហោះខ្លឹមសារឌឺដងរដ្ឋាភិបាល ដោយបានប្រើប្រាស់ «ពាក្យទិញម៉ាសពាក់ឲ្យកូនមាន់» ។

សូមជម្រាបថាៈ លោក នី ណាក់ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួនបញ្ជួនទៅតុលាការកាលពីរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ ។
ក្រោយបង្ហោះខ្លឹមសារឌឺដងរដ្ឋាភិបាល យ៉ាងដូច្នេះថា«ខ្ញុំបានត្រៀម ឬព្រៀងលិខិត និងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន ។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។
ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នា ហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់» ។

កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបាននាំខ្លួនបុគ្គលឈ្មោះ នី ណាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ។
ដើម្បីបន្តការសាកសួរ ក្រោយពីជននេះ ត្រូវបានសម្រេចចោទប្រកាន់ពីបទល្មើស ញុះញង់ឲ្យមានការរើសអើង តាមមាត្រាទី ៣០៧ នៃក្រមព្រហ្មទណ្ឌ និងបទល្មើស ជេរប្រមាថមន្ត្រីសាធារណៈ តាមមាត្រាទី ៤៩៤ និង ៤៩៦ នៃក្រមព្រហ្មទណ្មផងដែរ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button