សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ២ ម៉ឺនដុល្លារ ជូនដល់ កីឡាករ ក្រាក់ សម្ផស្ស..!!

នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារ អាមេរិក ជូនដល់កីឡាករប្រដាល់ក្បាច់គុនខ្មែរ ក្រាក់ សម្ផស្ប ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ថវិកានេះ លោក ផែង វណ្ណៈ នឹងយកទៅប្រគល់ជូន លោក ក្រាក់ សម្ផស្ប នៅថ្ងៃនេះតែម្ដង ។
ខ្ញុំបាទជួសមុខអោយ កីឡាករប្រដាល់ក្បាច់គុនខ្មែរ ក្រាក់ សម្ផស្ប សូមគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលតែងតែយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ សូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដេីម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ៕