សហរដ្ឋអាមេរិកប្រកាសដាក់ទីក្រុង ញូវយ៉កក្នុងគ្រាអាសន្ន ក្រោយរកឃើញអ្នកឆ្លងជំងឺអុតស្វាជាច្រើនករណី.!
សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២២នេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា ប្រទេសសហរដ្ឋអាមេរិកបានប្រកាសដាក់ទីក្រុងញូវយ៉កក្នុងគ្រាអាសន្នសុខភាពសាធារណៈក្រោយពីស្រសួងសុខាភិបាលបានរកឃើញករណីអ្នកឆ្លងជំងឺអុតស្វាជាច្រើននាក់។
ទាក់ទងនឹងបញ្ហានេះផងដែរ ត្រូវបានគេអនុញ្ញាតឱ្យក្រុមមន្ត្រីដូចជាអភិបាលក្រុងលោក Eric Adams និងស្នងការសុខភាពលោក Ashwin Vasan បានធ្វើសេចក្ដីប្រកាសដោយបានដាក់ទីក្រុងញូវយ៉កក្នុងគ្រាមានអាសន្នពីសុខភាពសាធារណៈ ក្រោយពីមានករណីនៃអ្នកឆ្លងជំងឺអុតស្វាកាន់តែធ្ងន់ធ្ងរទៅៗ ព្រោះគិតមកត្រឹមថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២២ មានអ្នកឆ្លងក្នុងក្រុងសរុប១៣៤៥នាក់ ខណៈក្នុងប្រទេសសហរដ្ឋអាមេរិកត្រូវបានគេបញ្ជាក់ថាមានអ្នកឆ្លងសរុប ៣៨៤៦ នាក់ គិតមកត្រឹមថ្ងៃទី ២៥ ខែកក្ដដា ឆ្នាំ២០២២។
ទោះជាយ៉ាងណាះអភិបាលក្រុងបានបញ្ជាក់ថា ជំងឺអុតស្វានេះជាជំងឺ ដែលបាន គំរាមកំហែងដល់សុខភាពសាធារណៈ ជាពិសេសវាកំពុងតែគំរាមកំហែងដល់ប្រជាជនដែលរស់នៅក្នុងទីក្រុងញូវយ៉កចមនួន១៥នាក់ដែលអាចជួបនឹងហានីភ័យក្នុងការឆ្លងនូវជំងឺអុតស្វាមួយនេះផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងញូវយ៉កមានករណីអ្នកឆ្លងជំងឺអុតស្វាច្រើនជាងគេហើយនោះ គឺនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយមានអ្នកឆ្លងចំនួន ៧៩៩ករណី និងជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីទីក្រុងញូវយ៉ក៕