ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម
សម្តេចក្រឡាហោម ស ខេង សម្រេចបង្កើតក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក.!

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់បស់មហាជន ក្នុងទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេច ហៅកាត់ថា «ក្រុមការងារហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង» ។
នេះបើយោងតាមសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ ដែលបណ្តាញសារព័ត៌មានយើង ទទួលបាននៅព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ នេះ ។
នៅក្នុងសេចក្តីសម្រេចនោះ គឺបាត់ចាត់តាំងនាយឧត្តមសេនីយ៍ ជា សុគន្ធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ធកាល័យសម្តេចក្រឡាហោម ជាប្រធាន និងមានអនុប្រធានចំនួន ១២រូប ព្រមទាំងសមាជិកចំនួន ១៣រូប ។
ដើម្បីកាន់តែលម្អិត សូមអានសេចក្តី សម្រេចរបស់ក្រសួងមហាផ្ទៃខាងក្រោមនេះ៖