ព័ត៌មានសន្តិសុខសង្គម

នគរបាលប៉ុស្តិ៍ព្រែកថ្មី ចាប់ខ្លួនបុរស២នាក់ តាមដីកា ពាក់ព័ន្ធករណីឃា….ត…ក..ម្ម ស…ម្លា…ប់គេកាលពី៨ឆ្នាំមុន!!

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី ធ្វើការចាប់ខ្លួនជនជាប់ចោទចំនួន២នាក់ ពីបទ ៖ ឃាតកម្ម តាមដីកាបង្គាប់ឲ្យចាប់ខ្លួន- ឃុំខ្លួន របស់តុលាការ កាលពីវេលាម៉ោង១និង ៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់អ្នកសារព័ត៌មានយើង ឲ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទឈ្មោះ សយ តាក់ នេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ១២០ ដ.ច.ន ចុះថ្ងៃទី ០២-០៣-២០១៧ និងចាប់ខ្លួនជនជាប់ចោទឈ្មោះ សយ ញ៉ែម តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ១២១ ដ.ច.ន ចុះថ្ងៃទី ០២-០៣-២០១៧ ចេញដោយលោក ពេជ ម៉ារ៉ែន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ ឃាតកម្ម ប្រព្រឹត្តនៅចំណុចក្នុងវត្តអម្ពរវ័ន (ហៅវត្តព្រែកថ្មី) ផ្លូវ លំ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៥។….ដែល

សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទទាំង០២នាក់នេះរួមមាន ៖

១-ឈ្មោះ សយ តាក់ ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ផ្កា ។

២-ឈ្មោះ សយ ញ៉ែម ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ផ្កា ។អ្នកទាំង២ ស្នាក់ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ពេលនេះ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button