ព័ត៌មានសន្តិសុខសង្គម

យុវតីទាំងបីនាក់បងប្អូន បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយឡានបែនដឹកដី.បុកម៉ូតូរបស់ខ្លួន. បណ្ដាលឱ្យយុវតីទាំង៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង.!

(ស្ទឹងត្រែង):  គ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងនៅចំណុចដុងតាដាំ ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ រថយន្តបែនដឹកដីបុកម៉ូតូបណ្ដាលឱ្យយុវតីចំនួន៣នាក់បានស្លាប់។ ភ្លាមនោះពីរនាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។

👉 យុវតីទាំងបីនាក់គឺជាបងប្អូនបង្កើត
ទី១. ឈ្មោះស៊ី ម៉ាលីសាន់ អាយុ២៣ ឆ្នាំ
ទី២. ឈ្មោះស៊ី លីដា អាយុ១៧ឆ្នាំ
និងទី៣ ឈ្មោះស៊ី កញ្ញា អាយុ១៦ឆ្នាំ
អ្នកទាំងបីរស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មុនពេលកើតហេតុរថយន្តដឹកដីដែលមានសរសេរឈ្មោះ លន់ សុផែង នៅពីមុខក្បាលរថយន្តបើកបរក្នុងទិសដៅពីលិចទៅកើត។

រីឯក្មេងស្រីបីនាក់ជិះម៉ូតូឌុបគ្នាមានទិសដៅពីកើតមកលិច។ពេលទៅដល់ចំណុចកើតហេតុរថយន្តពីរគ្រឿងបានវ៉ាជែងបញ្ច្រាស់ទិសគ្នា។

ភ្លាមនោះម៉ូតូក៏បានវ៉ារថយន្តដូចគ្នាតែជ្រុលចង្កូតចំរថយន្តមកពីមុខច្រាសទិសគ្នាពេលកំពុងវ៉ាជែងបុកពេញទំហឹងអូសចំងាយជាច្រើនម៉ែត្របណ្ដាលអោយបាត់បង់ជីវិតទាំងបីនាក់៕

FBR

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button